តុលាការចេញដីកាបញ្ជាឱ្យជនបង្កជិះរថយន្ត​ Jeep overland ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2CB-9963 បុកមនុស្សស្លាប់ចូលខ្លួនឱ្យបានមុនថ្ងៃទី០៩ ខែមករា

ភ្នំពេញ៖ តុលាការចេញដីកាបញ្ជាឱ្យជនបង្កជិះរថយន្ត​ Jeep overland ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2CB-9963 បុកមនុស្សស្លាប់ចូលខ្លួនឱ្យបានមុនថ្ងៃទី០៩ ខែមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ” ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។
ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។ ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ខ្ញុំនឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត។ ” សូមជម្រាបថា រថយន្ត​ Jeep overland ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2CB-9963 បេីកបុក​ជនរងគ្រោះ​ ជិះម៉ូតូ​បណ្ដាលអោយ​ស្លាប់​នៅ​ ខណ្ឌ​ទួលគោក​ ​កាល​ពី​យប់​ថ្ងៃ​ទី​ ១៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២៣​ ម្ចាស់​រថយន្ត​ឈ្មោះ​ សុខ​ លីណា​ ជា​ប្រពន្ធ​លោក​មេធាវី​ ព្រហ្ម​ វិចិត្រ​សុភា​ មាន​ទីលំនៅ​ផ្ទះ​លេខ​ ៥២ដេ​ ផ្លូវលេខ​ ៦៣​ ភូមិ​ ១៣​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។ ចំពោះ​អ្នក​បេីកបររថយន្ត​បុកគេស្លាប់នេះ​ ត្រូវបាន​គេ​សង្ស័យថា​ជា​កូនប្រុស​ លោកស្រី​ សុខ​ លីណា​ ព្រោះតាម​ ឯកសារ​ដែល​សមត្ថកិច្ច​រកឃើញ​ក្នុង​រថយន្ដ​មានឈ្មោះ​ ព្រហ្ម​ វិចិត្រ​សុសក្ដា​ ធ្វេីការនៅ​ អគ្គ​នាយកដ្ឋាន​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ៕ អរគុណសន្តិភាព
 

អត្ថបទដែលជាប់ទាក់ទង