ឯកឧត្តម ឈៀង ច័ន្ទតារា អញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិការបស់ FASMEC នៅខេត្តកំពង់ឆ្នាំង

ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឈៀង ច័ន្ទតារា  អនុប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា អញ្ជើញ ចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិការបស់ FASMEC នៅខេត្តកំពង់ឆ្នាំង  ដែលដឹកនាំ និងរៀបចំដោយ  លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បានដឹកនាំ និងរៀបចំ វគ្គសិក្ខាសាលានេះដែរ ដោយមានការអញ្ជើញចូលរួមបើកកម្មវិធីក្រោមអធិបតីភាពឯកឧត្តម យ៉ង ភិរម្យ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ ដោយព្រមទាំងដៃគូសហការឧបត្ថម្ភនានា មានដូចជា​ សហគ្រិនខ្មែរ​ ក្រុមហ៊ុនវៀតធេល​(ខេមបូឌា)និងដៃគូសហការផ្សេងៗទៀត​ ដោយមានSMEចូលរួមចំនួន១៧០នាក់។
សូមជម្រាបថា គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ គឺដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តនៅមានចំណុចខ្វះខាត។

 

អត្ថបទដែលជាប់ទាក់ទង