ល្បែងហ្គេមបាញ់ត្រី និង ហ្គេមអនឡាញជាច្រើនប្រភេទ កំពុងបេីកលេងយ៉ាងរលូនរាល់ថ្ងៃ ជិតស្ពានអាកាសក្បាលថ្នល់ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ សមត្ថកិច្ចពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ !

(ភ្នំពេញ)÷ប្រភពពីប្រជាពលរដ្ឋ រស់នៅសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ បានបញ្ជាក់ឲ្យដឹងថា មានទីតាំងហ្គេមបាញ់ត្រី និងហ្គេមអនឡាញជាច្រើនប្រភេទ បើកលេងយ៉ាងរលូនទាំងយប់ទាំងថ្ងៃហាក់មិនមានសមត្ថកិច្ចអើពើ ប្រហែលជាបុគ្គលនោះមានខ្នងបង្អែករឹងមាំហេីយ ទេីបធ្វេីអ្វីៗតាមអំពេីចិត្ត។

មជ្ឈដ្ឋាន ខាងក្រៅ ! និងពលរដ្ឋក្នុងមូលដ្ឋាន ស្នើរសុំអោយ លោក អធិការនគរបាលខណ្ឌមានជ័យ និង  លោក អភិបាលននៃគណៈអភិបាលខណ្ឌមានជ័យ គួរចាត់វិធានការបង្រ្កាប ល្បែងហ្គេមបាញ់ត្រី និង ហ្គេមអនឡាញជាច្រើនប្រភេទបើកលេងយ៉ាងរលូនគ្មានខ្លាចញញើតអាជ្ញាធរបន្តិចសោះ  ឯណាទៅពាក្យថា ស្របតាមគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃនោះ។

ប្រជាពលរដ្ឋ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ អំពាវនាវ ដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ  ព្រមទាំង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនគូរមេីលរំលងទីតាំងហ្គេមបាញ់ត្រី និង ហ្គេមអនឡាញ លក្ខណៈទ្រង់ទ្រាយធំនោះឡេីយ។

អត្ថបទដែលជាប់ទាក់ទង