Dave Leduc ៖ កាលពីដើមឡើយ ជនជាតិថៃ ឬដែលយើងបានស្គាល់ថា ស្យាម ឬ សៀម គឺជាជនជាតិដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរ​

ប្រភព Dave Leduc : កាលពីសម័យកាលនោះកុលសម្ពន្ធ័ថៃបានចាប់ផ្តើមលួចចម្លងនូវវប្បធម៌របស់កម្ពុជា ដែលយើងបានស្គាល់ថាអាណាចក្រអង្គរដែលមានទីតាំងស្ថិតនៅខេត្តសៀមរាបសព្វថ្ងៃ មូលហេតុដែលនាំអោយមានការលួចចម្លងបែបនេះក៏ព្រោះតែកាលនោះអាណាចក្រអង្គរគឺជាសម័យកាលដែលមានការអភិវឌ្ឍនិងរុងរឿងបំផុតរបស់ខ្មែរ
ខ្ញុំបានយល់ឃើញយ៉ាងច្បាស់ថា ជនជាតិថៃបានលួចចម្លងនូវវប្បធម៌និងទ្រព្យសម្បត្តិដ៏មានតម្លៃជាច្រើនរបស់ខ្មែរដែលក្នុងនោះមានដូចជា គុណខ្មែរ ( Muaythai) សាក់យន្ត័ ភាសា និងក្បាច់សម្លៀកបំពាក់ ។ល។ ប្រសិនបើអ្នកពិតជាមិនជឿនូវអ្វីដែលខ្ញុំបាននិយាយ សូមអ្នកទៅទស្សនានូវចម្លាក់ដែលមានឆ្លាក់នៅលើប្រាសាទអង្គរចុះ ការពិតជនជាតិថៃពិតជាមានការខ្លាចរអាណាស់ ខ្លាចថាមនុស្សគ្រប់គ្នាអាចនឹងសិក្សាដឹងនូវរឿងពិតរបស់ពួកគេ ហើយពួកគេនឹងធ្វើការហាមឃាត់នូវបុគ្គលទាំងឡាយណាដែលដាក់សំណួររសើបដល់ពួកគេ រឿងដ៏គួរអោយអស់សំណើចមួយទៀតនោះគឺជនជាតិថៃបានដាក់ពហិការមិនចូលរួមនូវការប្រកួត SEA GAME 2023 នៅក្នុងវិញ្ញាសារ “គុណខ្មែរ” វាពិតជារឿងដ៏គួរអោយអស់សំណើចខ្លាំងណាស់
អ្នកដឹងទេហេតុអ្វីបានខ្ញុំត្រូវខ្វល់ខ្វាយជំនួសជនជាតិខ្មែរ? ព្រោះថាប្រជាជនកម្ពុជាកម្ពុជា បានស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅនៅពេលដែលខ្ញុំបានសម្រេចចិត្តថាមករស់នៅក្នុងប្រទេសកម្ពុជា ព្រោះថានៅប្រទេសមីយ៉ាន់ម៉ាពេលនេះស្ថានការណ័កំពុងតែមានភាពតឹងតែងជាខ្លាំង ដូច្នេះទើបខ្ញុំត្រូវតែអោយពិភពលោកបានដឹងថា ប្រជាជនខ្មែរគួរតែទទួលបាននូវអ្វីដែលគេសមនឹងទទួលបានពីខ្ញុំ 🙏

អត្ថបទដែលជាប់ទាក់ទង