កម្អែភ្នំភ្លើង និងផ្សែងបានបញ្ចេញចំនួន២ថ្ងៃជាប់ៗគ្នា ពីភ្នំភ្លើងរ៉ង (Ruang) នៅក្នុងប្រទេសឥណ្ឌូណេស៊ីក្នុងការផ្ទុះជាច្រើនដង

ប្រទេសឥណ្ឌូណេស៊ី ៖ កម្អែភ្នំភ្លើង និងផ្សែងបានបញ្ចេញចំនួន២ថ្ងៃជាប់ៗគ្នា ពីភ្នំភ្លើងរ៉ង (Ruang) នៅក្នុងប្រទេសឥណ្ឌូណេស៊ីក្នុងការផ្ទុះជាច្រើនដង អាជ្ញាធរបានបង្កើនកម្រិតប្រកាសអាសន្ន ដល់ចំណុចខ្ពស់បំផុតរបស់ខ្លួន បន្ទាប់ពីវាបានបញ្ចេញផ្សែងហុយទៅលើមេឃកម្ពស់ជាង១៥០០ម៉ែត្រ ហើយអាជ្ញាធរបានបង្ខំឲ្យមនុស្សប្រមាណ៨០០នាក់ ភៀសខ្លួនចេញពីក្នុងភូមិ។

ទីភ្នាក់ងារភ្នំភ្លើងរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ភ្នំភ្លើង ដែលមានទីតាំងនៅក្នុងខេត្ត Sulawesi ខាងជើងមួយនេះ បានផ្ទុះឡើងជាលើកដំបូង នៅម៉ោងជិត១០យប់ ថ្ងៃអង្គារ និងបួនដង ពេញមួយថ្ងៃពុធ ម៉ោងនៅឥណ្ឌូនេស៊ី។ ពុំទាន់មានរបាយការណ៍អំពីចំនួនមនុស្សស្លាប់ និងរបួសនៅឡើយទេ បើគិតត្រឹមយប់ថ្ងៃពុធ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

អត្ថបទដែលជាប់ទាក់ទង