ក្រោយចូលឆ្នាំ ក្រុមទំលាក់យោង បានចេញរាតត្បាត ធ្វើឲ្យកម្មការិនីម្នាក់ហូរទឹកភ្នែកទាំងព្រឹកព្រលឹម
ភ្នំពេញ៖ ល្បិចចាស់ដដែលៗ នៅតែមានអ្នកចាញ់ដដែលៗហ្នឹង! កម្មការនីម្នាក់ កំពុងដើរទៅធ្វើការងាររោងចក្រ ត្រូវក្រុមជំនាញ ទម្លាក់យោងគ្នា៤នាក់ ប្រើល្បិចធ្វើជាជ្រុះកញ្ចប់មាស ល្បួង យកទៅព្រៃស្ងាត់ ដោះយកគ្រឿងអលង្ការ យកលុយកាក់ ទូរស័ព្ទ បានសម្រេចនាំគ្នាគេចខ្លួនបាត់អស់ ក្រោយលាតថង់មើលរបស់ ទើបដឹងថាជាកាឡៃ ស្រែកទ្រហោយំ ។
ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅព្រៃរបោះ ជាប់ផ្លូវបេតុង ក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ៕ អរគុណសន្តិភាព



