ខេត្តសៀមរាប ជាតំបន់ទេសចរមួយដ៏មានសក្តានុពលរបស់កម្ពុជា និងមានការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័ស ដូច្នេះ វិស័យសុខាភិបាល ពិសេសការងារផ្តល់សេវាសុខភាព ត្រូវរត់តាមការវិវត្តន៍នៃសង្គមនិងសេដ្ឋកិច្ចនៃខេត្តនេះផងដែរ
ខេត្តសៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ខេត្តសៀមរាប ជាតំបន់ទេសចរមួយដ៏មានសក្តានុពលរបស់កម្ពុជា និងមានការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័ស ដូច្នេះ វិស័យសុខាភិបាល ពិសេសការងារផ្តល់សេវាសុខភាព ត្រូវរត់តាមការវិវត្តន៍នៃសង្គមនិងសេដ្ឋកិច្ចនៃខេត្តនេះផងដែរ។
នេះជាការលើកឡើងរបស់សម្តេចក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៥ ដែលរាជរដ្ឋាភិបាលផ្តោតលើ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោត លើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា ។ មូលធនមនុស្ស មានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ៕ អរគុណសន្តិភាព