ឯកឧត្តម សាយ សំអាល់ ៖ កោះកុង បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រែក្លាយរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជាឱ្យកាន់តែរឹងមាំ

ខេត្តកោះកុង ៖ នៅថ្ងៃទី៧ ឧសភា ២០២៤ ឯកឧត្តម សាយ សំអាល់ បានលើកឡើងក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តកោះកុង ថា កោះកុង បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រែក្លាយរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជាឱ្យកាន់តែរឹងមាំ។
ឯកឧត្តម បានបន្ថែមថា ឈរលើមូលដ្ឋាននេះ មន្ត្រីសុរិយោដី និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចុះបញ្ជីដីបង្ហើយ បញ្ចប់វិវាទ និងផ្តល់សេវាគាប់ចិត្តសម្រាប់ប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ចូលរួមរៀបចំក្រុង តាមរយៈការប្រែក្លាយជនបទរបស់កោះកុង ឱ្យទៅជាបុរីជនបទ ព្រមទាំងពូនជ្រុំរដ្ឋបាលទំនើប៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង