ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងកម្មវិធីជ្រើសរើសកន្លែងបំពេញការងារ របស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងសិស្សមន្ត្រីក្រមការជំនាន់ទី១០
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជ្រើសរើសកន្លែងបំពេញការងារ របស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងសិស្សមន្ត្រីក្រមការជំនាន់ទី១០។ កម្មវិធីនេះប្រព្រឹត្តឡើងនារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃសាលាភូមិន្ទរដ្ឋបាល សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងសិស្សមន្ត្រីក្រមការជំនាន់ទី១០ សរុបអ្នកចូលរួមចំនួនប្រមាណ ២២០នាក់៕ អរគុណសន្តិភាព