ដំណើរការសាងសង់ក្តារខៀនកិត្តិយស ឯកឧត្តម ហ៊ុន ម៉ានី និងការចាក់ដីក្នុងសាលាបឋមសិក្សាព្រៃច្រាប ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ
នៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កញ្ញា គ័រ នូណា និងលោក គុន្ធ កេតនរ៉ា តំណាង ឯកឧត្តម លី ច័ន្ទតុលា ប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងលោកជំទាវ ឈីវ ភិរម្យ បានចុះមកពិនិត្យមើលដំណើរការសាងសង់ក្តារខៀនកិត្តិយស ឯកឧត្តម ហ៊ុន ម៉ានី និងការចាក់ដីក្នុងសាលាបឋមសិក្សាព្រៃច្រាប ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ការសាងសង់ក្តារខៀនកិត្តិយស ឯកឧត្តម ហ៊ុន ម៉ានី ក្នុងសាលាបឋមសិក្សាព្រៃបានប្រហែល១០% ដោយបានចាក់ជើងបង្គោលសសរឡើងហើយ។ ក្នុងពេលជាមួយគ្នានេះ ក្រុមការងារបានពិនិត្យការចាក់ដីក្នុងបរិវេណសាលាបឋមសិក្សាព្រៃច្រាប ដើម្បីលុបកន្លែងដក់ទឹកខ្លាំងដែលតែងតែលិចនាខែវស្សា និងចាក់លុបទីតាំងរណ្តៅចាក់សម្រាមដែលសាលាធ្លាប់ប្រើប្រាស់កន្លងមក ក្នុងគោលបំណងកែលម្អបរិវេណសាលាឲ្យកាន់តែមានសោភ័ណភាព និងគ្មានទឹកដក់ក្នុងបរិវេណសាលាទៀត។ សូមបញ្ជាក់ដែរថា ការចាក់ដីនេះអស់ចំនួន ២០ឡាន ដោយមានការឧបត្ថម្ភពី ឯកឧត្តម យ៉ុន ប៊ុនណា ចំនួន ១០ឡាន ស្មើនឹងថវិកាចំនួន ៥០ម៉ឺនរៀល និងចំនួន ១០ឡានទៀតជាការចំណាយរបស់គណៈគ្រប់គ្រងសាលាបឋមសិក្សាព្រៃច្រាប។ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រុមការងារចុះជួយសង្កាត់វាលពង់បាន និងបន្តធ្វើសកម្មភាពលើវិស័យអប់រំនៅកម្រិតថ្នាក់បឋមសិក្សា ដោយយកចិត្តទុកដាក់លើការសិក្សារបស់សិស្ស ការចូលរួមរបស់ឪពុកម្តាយលើការសិក្សារបស់កូន ទំនាក់ទំនងរវាងក្រុមការងារ និងលោកគ្រូ អ្នកគ្រូ ជាពិសេសនាយក នាយិកា សាលាបឋម វិន័យ បរិស្ថាន អនាម័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាផងដែរ៕ អរគុណសន្តិភាព