កម្មវិធីកិត្តិសព្ទកម្ពុជា នៃស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំ ស្តីពី «វឌ្ឍនភាពការងារ »
កម្មវិធីកិត្តិសព្ទកម្ពុជា នៃស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំ ស្តីពី «វឌ្ឍនភាពការងារ របស់កម្មវិធីកិត្តិសព្ទកម្ពុជា និងជួបជុំអាហារសាមគ្គី» ក្រោមអធិបតីភាព ឯកឧត្តម ងួន សុភៈ សមាជិកគណៈអចិន្ត្រៃយ៍ និងជានាយកកម្មវិធីកិត្តិសព្ទកម្ពុជា នៃស.ស.យ.ក រាជធានីភ្នំពេញ មានការចូលរួមដោយ លោកទីប្រឹក្សា លោកនាយករង លោក លោកស្រីប្រធាន អនុប្រធានផ្នែកនីមួយៗ ព្រមទាំងសមាជិក សមាជិកាទាំងអស់ សរុបប្រមាណជាង ១៤០នាក់។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង និងឆ្លុះបញ្ចាំងសកម្មភាពរបស់ផ្នែកនីមួយៗ មានទាំងការងារស្នូល និងការងារចូលរួមកិច្ចសហការផ្សេងៗ, ការលើកទិសការងារបន្តបន្ទាប់សម្រាប់ឆ្នាំ២០២៤ និងការបង្ហាញទេពកោសល្យ ចំណេះជំនាញ ការសិក្សាស្វែងយល់រៀនសូត្របន្ថែមទៀត ដើម្បីបានទទួលឱកាសក្នុងការអនុវត្តចំណេះជំនាញ ភាពសិទ្នស្នាលរវាងយុវជន និងយុវជន រវាងយុវជន និងថ្នាក់ដឹកនាំ, ការប្រកាសកែសម្រួលបំពេញបន្ថែមសមាសភាពថ្មី កម្មវិធីកិត្តិសព្ទកម្ពុជា បានបន្ថែមផ្នែកមួយទៀតគឺ ផ្នែកដំណើរខ្មែរ។
អគារខេមរានី, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤
ប្រភព:UYFC Phnom Penh