អនុសារ​ណ​:​នៃ​ការ​យោគយល់​គ្នា​ចំនួន​៦ ដែល​គ្របដណ្តប់​លើ​វិស័យ​អចលនទ្រព្យ

អនុសារ​ណ​:​នៃ​ការ​យោគយល់​គ្នា​ចំនួន​៦ ដែល​គ្របដណ្តប់​លើ​វិស័យ​អចលនទ្រព្យ និង​ហិរញ្ញវត្ថុ​បាន​ចុះហត្ថលេខា ក្នុង​ពេល​ដែល​សម្តេច​ធិ​បតី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨ ខែឧសភា។
បន្ទាប់​ពី​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​បន្ត​ជា កិត្តិយស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ឯកសារ​ចំនួន ៦ ដូច​ជា ៖
១. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ
២. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ធនាគារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ធនាគារ JB Financial Group
៣. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ធនាគារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ធនាគារ KB Kookmin Bank
៤. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ធនាគារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ធនាគារ WOORI Bank
៥. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ការិយាល័យ​ឥណទាន​កម្ពុជា និង ការិយាល័យ​ឥណទាន​កូរ៉េ ព្រមទាំង​ធនាគារ JB Bank
៦. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង Worldbridge Group និង ក្រុមហ៊ុន Daewoo E&C​។
ទស្សនកិច្ច​របស់​សម្តេច​ធិ​បតី​នៅ​កូរ៉េ​បាន​ក្លាយជា​ឱកាស​មួយ​សម្រាប់​ការ​ប្រឹងប្រែង​ទាក់ទាញ វិនិយោគ​កូរ៉េ និង ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទដែលជាប់ទាក់ទង