ប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េ សម្តែងការគាំទ្រ វត្តមាននៃដំណើរអញ្ជើញដល់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ នារសៀលថ្ងៃសៅរ៍ ទី១៨ ឧសភា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េ សម្តែងមតិការគាំទ្រវត្តមាននៃដំណើរអញ្ជើញដល់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ។