គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពាក់ស្លាកលេខ ខេមរៈភូមិន្ទមួយគ្រឿង បើកដោយបុរសម្នាក់ ស្រាប់តែរេចង្កូតទៅបុកខឿនឡើងសួនពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដី
ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវភ្នំពេញហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកJEEP ពណ៌ប្រផេះ មួយគ្រឿង ពាក់ផ្លាកលេខ ខេមរៈភូមិន្ទ ០៥ ២-៩៤២០ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុផ្លូវកោង ក៏រេចង្កូតជ្រុលទៅបុកខឿនឡើងសួនពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមយ៉ាងពេញទំហឹងបណ្តាលឲ្យបាក់រាបដល់ដី ចំណែករថយន្តបង្កបានវេកន្ទុយបោកផ្ទប់ដាច់កង់សារគួរទៅត្រូវរថយន្តធុនធំមួយគ្រឿងកំពុងដឹករថយន្តជាច្រេីនគ្រឿងដែលបើកក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាពីកើតមកលិចបណ្ដាលឲ្យរងការខូចខាត សំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួស ដោយឡែកអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បានផងដែរ ។
សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ ចុះមកធ្វេីការវាស់វែងយករថយន្តបង្កនិងរថយន្តរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ៕ អរគុណសន្តិភាព




