ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកហូតអាវុធជាង ៤០ដើម ព្រមទាំងសម្ភារៈសម្រាប់កែច្នៃមួយចំនួន
ខេត្តបាត់ដំបង៖ សមត្ថកិច្ចជំនាញស្រាវជ្រាវមុខសញ្ញាសង្ស័យឃាត់ខ្លួនស្ត្រីម្នាក់ និងរឹបអូសបានអាវុធវែង ខ្លីជាង ៤០ដើម រួមទាំងគ្រាប់ ២២គ្រាប់ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់លំនៅដ្ឋានក្នុងដីឡូត៍មួយកន្លែង ក្នុងក្រុមទី២៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
អាវុធទាំងអស់ដែលដកហូតបានរួមមាន៖ ប្រភេទ AK ៤៧ ចំនួន ១១ដើម, M ១៦ ចំនួន ៤ដើម, M ៤ ចំនួន ២ដើម, កភ្លើង THUNDER X ១ដើម, កាំភ្លើងខ្យល់ ៥ដើម, កាំភ្លើងរឡូ ១ដើម, កាំភ្លើងវែងបាញ់សត្វ ១៦ដើម ក្រៅពីនេះក៏មានបង់ AK ២៩បង់, M ១៦ ចំនួន ១៤បង់, គ្រាប់AK ៤៧, M ១៦, ៩ MM , គ្រាប់ ៣៨០ សរុបចំនួន ២២គ្រាប់ និងសម្ភារ:កែច្នៃមួយចំនួនទៀត៕ អរគុណសន្តិភាព




