បឹងទន្លេសាបតែមួយគត់នៅលើពិភពលោក ដែលមានបាតុភូតទឹកហូរចូលហើយ ហូរត្រឡប់មកវិញ

តើបងប្អូនដឹងអំពីតុល្យភាពបឹងទន្លេសាបទេ?
ទឹកហូរចូលបឹងទន្លេសាប តាមទន្លេសាបជាធម្មតានៅពាក់កណ្តាលខែឧសភា ដល់ពាក់កណ្តាលខែតុលា។
ជាមធ្យម រយៈពេលទឹកហូរចូលបឹងទន្លេសាប ១២០ថ្ងៃ និងមានបរិមាណទឹក ៣៨,៥លានម៉ែត្រគូប។
នៅពេលដែលទឹកភ្លៀង និងទឹកទន្លេមេគង្គស្រកចុះ ធ្វើឱ្យទឹកបឹងទន្លេសាបរុញច្រានមកវិញ។
មានតែបឹងទន្លេសាបតែមួយគត់នៅលើពិភពលោក ដែលមានបាតុភូតទឹកហូរចូលហើយ ហូរត្រឡប់មកវិញ។
ប្រភពក្រសួងធនធានទឹក និងឧត្តុនិយម

អត្ថបទដែលជាប់ទាក់ទង