បុគ្គលតាំងខ្លួនឯងថា អធិរាជសំឡេងមាស ស៊ីន សាមុត ចាប់ជាតិ ត្រូវបានសមត្ថកិច្ចកោះហៅឱ្យចូលបំភ្លឺ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ភ្នំពេញ៖ សមត្ថកិច្ច កោះហៅបុគ្គលតាំងខ្លួនឯងថា អធិរាជសំឡេងមាស ស៊ីន សាមុត ចាប់ជាតិ ឱ្យចូលបំភ្លឺ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
ការកោះហៅឈ្មោះ ពេជ ពិសិដ្ឋ ដែលហៅខ្លួនឯងថា អធិរាជសំឡេងមាស ស៊ីន សាមុត ចាប់ជាតិ ឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្ដាញសង្គម នៅថ្ងៃទី០៦ ខែកុម្ភៈខាងមុខ។
នេះបើតាមលិខិតកោះហៅរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥៕ អរគុណសន្តិភាព