មូលហេតុដែលថៃធ្លាក់ទីផ្សារគឺបណ្តាលមកពីអ្នកទិញចិនលែងទុកចិត្តទុរេនថៃ ដែលប្រើ…ច្រើនពេក
ប្រទេសថៃកំពុងព្រួយបារម្ភពីការប្រកួតប្រជែងរបស់វៀតណាមនៅលើទីផ្សាទុរេននៅចិន ដោយនៅឆ្នាំ ២០២៤ កន្លងមកនេះ ថៃនាំចេញទុរេនទៅចិនបានត្រឹមតែ ៨៥៩ ១៨៣ តោន ពោលគឺធ្លាក់ចុះ ១៣ % ធ្វើអោយប្រាក់ចំណូលបានពីការលក់ទុរេនធ្លាក់ពី ៤ ៧២០ លានដុល្លាររាល់ឆ្នាំមកនៅត្រឹម ៣ ៧០០ លានដុល្លារប៉ុណ្ណោះ ។ មូលហេតុដែលថៃធ្លាក់ទីផ្សារគឺបណ្តាលមកពីអ្នកទិញចិនលែងទុកចិត្តទុរេនថៃដែលប្រើគីមីច្រើនពេក ពិសេសបច្ចុប្បន្នការប្រើគីមីប្រភេទ Basic Yellow 2 ( BY 2 ) ដោយហេតុថា ទុរេនថៃនៅពេលបេះទើបទុំបាន ៨០ % ហេតុនេះគេជ្រលក់ BY2 ដើម្បីអោយទុរេនឡើងពណ៌ល្អដូចទុំមែនទែន ។ នៅក្នុង ១១ ខែ ឆ្នាំ ២០២៤ វៀតណាមបាននាំទុរេន ៣៣ ម៉ឺនតោនទៅចិន ហើយនៅឆ្នាំ ២០២៥ នេះ មានគម្រោងនាំចេញទៅចិនរហូតដល់ ៤០ ម៉ឺនតោន ពោលគឺកើនឡើងដល់ទៅ ១ ០០០ % បើធៀបទៅនឹងឆ្នាំ ២០២៣ ។
បច្ចុប្បន្ននេះ ៩០% នៃទុរេនថៃ ត្រូវបាននាំចេញទៅប្រទេសចិន – កាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃចន្ទ ទី ៣ កុម្ភៈ ២០២៥ ប្រភព ឯកឧត្តម ខៀវ កាញារិទ្ធ