លោកតា ស៊ីន ស៊ីសាមុត ចាប់ជាតិ ពាក់ព័ន្ធករណីញុះញង់ឲ្យមានការរើសអើង សមត្ថកិច្ចចាប់ឃាត់ខ្លួនហើយ
ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ពេជ ពិសិដ្ឋ ដែលបានអះអាងថា ខ្លួនជាលោកតា ស៊ីន ស៊ីសាមុត ចាប់ជាតិ ពាក់ព័ន្ធករណីញុះញង់ឲ្យមានការរើសអើងតាមរយៈការចេញវិដេអូឃ្លីប ហើយបានវាយប្រហារលើរាជរដ្ឋាភិបាល បន្ទាប់ពីបុរសម្នាក់នេះ គេចវេសមិនព្រមចូលខ្លួនឆ្លើយបំភ្លឺនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចកំពុងបន្តរៀបចំនីតិវិធីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវផ្លូវច្បាប់៕ អរគុណសន្តិភាព


