ឯកឧត្តម ហេង រតនា ៖ សម្តេចធិបតី​ បានអនុញ្ញាតឱ្យកងកម្លាំង CMAC ចំនួន ២១០នាក់ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា​ ទោះបីជាអាមេរិកផ្អាកជំនួយ

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ (CMAC) ថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២០៥៦៨ ៖ «ខ្ញុំ និងថ្នាក់ដឹកនាំអង្គភាព CMAC បានជួបសំណេះសំណាលផ្សព្វផ្សាយអំពីការកែសំរួលកម្លាំង​ និងបុគ្គលិកស្ថិតនៅក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិកដែលគាំទ្រមកអង្គភាព CMAC។
ខ្ញុំបានបញ្ជាក់ជូនកងកម្លាំងទាំងអស់ជ្រាបច្បាស់ថា​ សម្តេចមហាបវរធិបតី​ ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់​ និងបន្តគាំទ្រពេញទំហឹងដោយអនុញ្ញាតឱ្យអង្គភាព CMAC​ រៀបចំ និងកែសម្រួលកម្លាំងចំនួន ២១០នាក់ ដែលបានរងផលប៉ះពាល់​ដោយសារការផ្អាក និងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាមេរិកនេះ​ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា​ ដេីម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជូនប្រជាពលរដ្ឋតាមសំណូម​ពរ»៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង